នគរបាលរាជធានីភ្នំពេញ សហការគ្នាជាមួយនគរបាលខេត្តព្រះសីហនុ តាមចាប់ជនដៃដល់ ច្របាច់ក សង្សារបណ្តាលឲ្យស្លាប់

នគរបាលរាជធានីភ្នំពេញ សហការគ្នាជាមួយនគរបាលខេត្តព្រះសីហនុ តាមចាប់ជនដៃដល់ ច្របាច់ក សង្សារបណ្តាលឲ្យស្លាប់

ព្រះសីហនុ៖ មានករណីឃាតកម្មមួយបានកើតឡើង ដោយបុរសម្នាក់ច្របាច់ក សង្សាខ្លួនរហូតដល់ស្លាប់ កាលពីវេលាម៉ោង១៤នឹង០០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលលេខ៦៦ ទីតាំងអាគារគ្មានលេខ ផ្លូវលំ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចរត់គេចខ្លួនមកខេត្តព្រះសីហនុ ។ 

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា គេបានឃើញជនបុរសម្នាក់ ជាគូរដណ្តឹង បានចាក់សោទ្វារបន្ទប់ជួលរបស់ជនរងគ្រោះពីខាងក្រៅ នៅថ្ងៃទី១៧.០១.២០២៥ រួចរត់គេចខ្លួន។ 

លុះដល់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោ១៥.០០នាទីមានក្លិនស្អុយភាយចេញពីបន្ទប់ជនរងគ្រោះ ហើយទ្វារបន្ទប់ចាក់សោរសូឡិចពីក្រៅ បង្អួចដាក់គន្លឹះពីក្នុង ទើបទំនាក់ទំនងសមត្ថកិច្ច ហើយបានឡើងដាក់ទូរស័ព្ទចូលថតតាមប្រឡោះឥដ្ឋខ្យល់ឃើញជនរងគ្រោះស្លាប់នៅក្នុងបន្ទប់បាត់ទៅហើយ។

សាកសពជនរងគ្រោះ ឈ្មោះ ជុន សេន ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មការនីរោងចក្រ ទីលំនៅភូមិត្រពាំងលាន ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។ 

សមត្ថកិច្ចបញ្ជាក់ថា តាមការពិនិត្យ កោសល្យវិច្ច័យអាចសន្និដ្ឋានបានថា ការស្លាប់នេះ ដោយសារស្ទះដង្ហើម ជាឃាតកម្ម ខ្ទមច្រមុះ មាត់ និងរិត ក ។

បច្ចុប្បន្ន សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here