អបអរសាទរ ទិវាសន្តិភាព កម្ពុជា (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) នៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នៃខួប៦ឆ្នាំ នៃការបង្កើតវិមានឈ្នះឈ្នះ

ឧត្តរមានជ័យ:  នៅព្រឹកថ្ងៃអាទិត្យ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ  ថ្នាក់ដឹកនាំខេត្ត ឧត្តរមានជ័យ ព្រមទាំងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ជំវិញខេត្ត ប្រជាពលរដ្ឋ និងយុវជន សរុប២៦២៦នាក់ ក្នុងខេត្តឧត្តរមានជ័យ ដោយក្រោមអធិបតីភាពឯកឧត្តម សង្គហបណ្ឌិត គន់ គីម និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ   ក្នុងកម្មវិធី អបអរសាទរ ទិវាសន្តិភាពកម្ពុជា លើកទី២៦ និងខួប៦ឆ្នាំនៃការបង្កើតវិមានឈ្នះឈ្នះ ដោយប្រព្រឹតឡើងនៅទីតាំងបរិវេណសាងសង់ស្តូបអនុស្សាវរីយ៍ឈ្នះ ឈ្នះ  ស្ថិតនៅចំណុចលើខ្នងភ្នំ២០០ នៃភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

សូមបញ្ជាក់ផងដែរថាក្នុងរាត្រីថ្ងៃទី២៨ខែធ្នូ.ឆ្នាំ ២០២៤.ក៏មានព្រឹត្តិការណ៍បោះតង់ពីសំណាក់ក្រុមយុវជននិងភ្ញៀវដែលបានចូលរួមទូទាំង ៥ក្រុងស្រុកក្នុងខេត្តឧត្តរមានជ័យនិងមានការរាំកំសាន្តព្រមទាំងបាញ់កាំជ្រួចផងដែ

ទិវាសន្តិភាពនៅកម្ពុជា  ររាជរដ្ឋាភិបាលកម្ពុជា បានកំណត់​យក​ថ្ងៃទី​២៩ ខែធ្នូ ជា​រៀងរាល់ឆ្នាំ​ ជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​ដើម្បី​ជាការ​ឆ្លើយតបទៅនឹង​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​កម្ពុជា គឺ​ការស្រឡាញ់​សន្តិភាព ហើយ​និងស្អប់ខ្ពើម​សង្គ្រាម ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សង្គហបណ្ឌិត គន់ គីម បានមានប្រសាសន៍លើកឡើងថា មាននយោបាយឈ្នះឈ្នះ គឺមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើន គ្រប់វិស័យជាបន្តរបន្ទាប់ ដែលធ្វើអោយប្រជាជាតិនៃកម្ពុជា មានការអភិវឌ្ឍន៍ជាបន្តរបន្ទាប់

ឯកឧត្តមបន្តរថា គុណបំណាច់នៃនយោបាយឈ្នះ-ឈ្នះ គឺមានតម្លៃធំធេងមិនអាចកាត់ថ្លៃបានឡើយ ដែលនាំមកនូវសន្តិភាពដូចសព្វថ្ងៃ ដែលនៅលើទឹកដីប្រវត្តិសាស្ត្រនៃការបញ្ចប់សង្គ្រាមចុងក្រោយគេនៅកម្ពុជា ។

ដោយកិច្ចខិតខំប្រឹងប្រែងរបស់វីរៈជនស្នេហាជាតិទាំងឡាយជាពិសេសនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុនសែន ដែលបានតស៊ូបញ្ចប់សមរភូមិសង្គ្រាមចុងក្រោយគេនៅលើទឹកដី ដូច្នេះប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវដឹងគុណចំពោះស្ថាបនិកនៃនយោបាយឈ្នះ-ឈ្នះ និងបន្តចូលរួមថែរក្សាសមិទ្ធផលសន្តិភាពនេះឱ្យបានគង់វង្សយូរអង្វែង។ឈឹមកសល

LEAVE A REPLY

Please enter your comment!
Please enter your name here