ការវិវត្តន៍នៃបច្ចេកវិទ្យាទំនើបជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា

ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មានបានលើកឡើងថាប្រតិបត្តិការអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការរីកលូតលាស់នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើបក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ។ តាមរយៈបទបង្ហាញពីស្ថានភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ២០២៥របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថាការរីកលូតលាស់នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើបឌីជីថល និងបណ្ដាញសង្គមបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីគ្រប់ទម្រង់នៅកម្ពុជាជួបផលប៉ះពាល់មានដូចជា វិទ្យុ និងទូរទស្សន៍អាណាឡូក ទូរទស្សន័ខ្សែកាប ទូរទស្សន៍ផ្កាយរណប និងសារព័ត៌មានបោះពុម្ភផ្សាយជាដើម។
ឯកឧត្តមបន្តថាដោយសារប្រតិបត្តិការអាជីវកម្មជួបផលប៉ះពាល់ បាត់បង់ទស្សនិកជន និងគ្មានចំណូល បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយតាមបែបប្រពៃណីកំពុងប្រឈមទៅនឹងការបិទអាជីវកម្មជាបណ្តើរៗ។ ក្រុមហ៊ុនទូរទស្សន៍ខ្សែកាបនៅតាមខេត្តមួយចំនួនបានបិទឈប់ធ្វើអាជីវកម្ម និងក្រុមហ៊ុនមួយចំនួនទៀតកំពុងមានផែនការផ្លាស់ប្ដូរការធ្វើអាជីវកម្មពីទូរទស្សន៍ឌីជីថលទៅជាប្រព័ន្ធផ្សព្វផ្សាយប្រភេទOTTជំនួសវិញ។
ប្រទេសមួយចំនួនបានបិទការផ្សាយទូរទស្សន៍អាណាឡូកហើយយកបន្ទារហ្វ្រេកង់ស៍តំបន់700MHz ទៅប្រើប្រាស់សម្រាប់វិស័យទូរគមនាគមន៍ ហើយប្រទេសខ្លះទៀតកំពុងប្រើប្រាស់បន្ទារហ្វ្រេកង់ស៍តំបន់700MHzនេះ សម្រាប់កិច្ចសហប្រតិបត្តិការទូរទស្សន៍អាណាឡូក និងឌីជីថល។ ផ្ទុយទៅវិញ ប្រទេសមួយចំនួនមិនបានដំណើរការទូរទស្សន៍ឌីជីថលDTT (Digital Terrestrial Television) ទេ។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងនូវការងារចំពោះកិច្ចមួយចំនួនសម្រាប់ដស្ថានភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាក្នុងពេលអន្តការ មានដូចជា បង្កើតមជ្ឍមណ្ឌលមណ្ឌលប្រតិបត្តិការជាតិ (NOC) ស្រាវជ្រាវតំបន់ដែលមាន និងគ្មានសេវាប្រព័ន្ធផ្សព្វផ្សាយ បំពាក់ឧបករណ៍ម៉ាស៊ីនផ្សាយទូរទស្សន៍នៅតាមតំបន់ដែលគ្មានអ៊ីនធឺណិត ប្រមូលមាតិកាដើម្បីបញ្ចូលក្នុងថ្នាលទូរទស្សន៍ឌីជីថល និងដំណើរថ្នាលទូរទស្សន៍ប្រព័ន្ធ OTT។
ក្រសួងព័ត៌មាន

LEAVE A REPLY

Please enter your comment!
Please enter your name here