យកគ្រាប់បេមកដំលេងបណ្តាលអោយផ្ទុះរងរបួស០៣នាក់

 

ខេត្តបាត់ដំបង! ក្មេងប្រុស០៣នាក់បានរងរបួសពេញខ្លួនក្រោយយកពូថៅដៃដំទៅលើគ្រាប់បេបណ្តាលអោយផ្ទុះឡើងនៅវេលាម៉ោង១៥និង២០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅចំណុចក្រុមទី៧ ភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្មេងរងគ្រោះទី ១-ឈ្មោះ ថា សម្បត្តិភេទប្រុស អាយុ១៧ឆ្នាំ ,ទី ២-ឈ្មោះ វន   រស្មី ភេទប្រុស អាយុ១៤ឆ្នាំ ,ទី ៣-ឈ្មោះ វន វាសនា ភេទប្រុស អាយុ១២ឆ្នាំ ទាំង៣នាក់មានទីលំនៅភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង (រងរបួសស្រាល) ក្រោយពួកគេយកពូថៅទៅដំលេីគ្រាប់ប្រភេទបេ ៤០ បណ្តាលអោយផ្ទុះឡើង។

ក្រោយពេលកើតហេតុ ក្មេងរងគ្រោះខាងលើត្រូវបានសាច់ញាតិដឹកតាមម៉ូតូកង់បីបញ្ជូនយកទៅសង្រ្គោះនៅមណ្ឌលសុខភាព ឃុំចែងមានជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here