កោះកុង:អបអរសាទរ ពិធីបុណ្យចូលឆ្នាំ្មថ្មី ប្រពៃណីជាតិខ្មែរ ថ្ងៃចន្ទ ២រោ ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ ២០២៥ រយៈពេលបីថ្ងៃ រដ្ឋបាលខេត្តកោះកុងបានរៀបចំទីតាំងសប្បាយសប្បាយជាច្រើនកន្លែង ពិសេសទីតាំង (តំបន់ត្រជាក់) បានទាក់ទាញអារម្មណ៍ពលរដ្ឋ គ្រប់ស្រទាប់ ចូលមកលេងកម្សាន្ត សប្បាយ រីករាយយ៉ាងក្រៃលែងគ្រប់ៗគ្នា ក្នុងរយៈពេល ៣ ថ្ងៃ។
បន្ទាប់ន្នីមុន្នារៀបចំម្ហូបអាហារ ធ្វើចង្ហាន់នាំយកទៅប្រគេនព្រះសង្ឃនៅទីតាមវត្តអារាម ទៅតាមប្រពៃណីខ្មែរ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន មាតា បិតា ជីដូន ជីតា និងញាតិកា ដែលលោកបានចែកឋានទៅ។ ម្យ៉ាងទៀតឧទ្ទិសសូមសេចក្តីសុខចម្រើនរៀងៗខ្លួន។
ក្រោយពីរប្រគេនចង្ហាន់ជូនព្រះសង្ឃ និងពូនភ្នំខ្សាច់រួច បាននាំគ្រួសារ ស្វាមី បងប្អូន កូនចៅ ទៅលេងនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្ត ខ្លះទៀតបាននាំគ្នាទៅលេងកំសាន្តនៅទីតាំងវត្តអារាម ដែលគណៈកម្មការវត្ត បានរៀបចំល្បែងប្រជាប្រិយជាច្រើនមុខ ដែលជាល្បែងប្រជាប្រិយ ប្រពៃណីរបស់ខ្មែរ ដូចជា÷ បោះអង្គុញ ចោលឈូង វាយក្អម និងរាំកំសាន្ត។
គួរបញ្ជាក់ដែលថា: ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ្មថ្មី រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ នេះដែរ រដ្ឋបាលខេត្តកោះកុង បានរៀបចំទីតាំងល្បែងប្រជាប្រិយសួនកុមារ ពិសេសទីតាំង (តំបន់ត្រជាក់) បានទាក់ទាញអារម្មណ៍ពលរដ្ឋ គ្រប់ស្រទាប់ចូលមកលេងកំសាន្ត ទាំងមន្ត្រីរាជការ ជារៀងរាល់រសៀល នៅមុខសាលាខេត្តកោះកុង ដើម្បីទទួលអបអរ សាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ្ថថ្មីប្រពៃណីខ្មែរ។
លុះដល់ថ្ងៃទី១៦ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រដ្ឋបាលខេត្តកោះកុង បានរៀបចំល្បែងប្រពៃណី ទាញព្រាត់ និងពិធីស្រង់ទឹកព្រះពុទ្ធរូប ដើម្បីបញ្ចប់នៃកម្មវិធីបុណ្យ។
ជាមួយគ្នាក្នុងឱកាសនេះ រដ្ឋបាលខេត្តកោះកុងសង្ឃឹមថា: នៅក្នុងឱកាសពិធីបុណ្យផ្សេងៗ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ និងចូលមកទស្សនាកំសាន្តកាន់តែកុះករ ពីព្រោះថា ផ្លូវជាតិលេខ១០ និង ផ្លូវជាតិលេខ ៤៨ ត្រូវបានស្ថាបនារួចជាស្ថាពរ ប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល ក្នុងការចូលមកទស្សនាកំសាន្ត នៅតាមតំបន់ទេសចរណីនានា ក្នុងខេត្តកោះកុង ពិសេសក្នុងឱកាសពិធីបុណ្យសមុទ្រខាងមុខនេះ៕